តាមប្រពៃណីរបស់លោក សាយាគ្យី អ៊ូបាឃិន
តារាងពេលនៃវគ្គសិក្សា
ទីកន្លែងនៃមជ្ឈមណ្ឌល: វិបសៃ | ផែនទី
** លុះត្រាតែបានកត់សម្គាល់ផ្សេងពីនេះ បទបញ្ជានៃវគ្គសិក្សានឹងផ្តល់ជូនជាភាសាខាងក្រោម: អង់គ្លេស / ខ្មែរ
«ធម្មកម្ពុជា» ដែលមានន័យថា «ធម៌នៅកម្ពុជា» ស្ថិតក្នុងភូមិរលួស ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ព្រះរាជាណាចក្រកម្ពុជា។ មជ្ឈមណ្ឌលនេះស្ថិតក្នុងជនបទដែលមានចម្ងាយប្រមាណ ១១២គ.ម ពីរាជធានីភ្នំពេញ ឬ ប្រហែល ២០គ.ម ភាគពាយព្យក្រុងកំពង់ចាម។ មជ្ឈមណ្ឌលធម្មកម្ពុជា បានបើកដំណើរការនៅក្នុងឆ្នាំ ២០១៥ បច្ចុប្បន្ន មណ្ឌលអាចទទួលសិស្សបានចំនួន ១២៥ នាក់ ក្នុងមួយវគ្គធម្មសិក្សា។
សព្វថ្ងៃ ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលបើកវគ្គសិក្សា ១០ថ្ងៃ និង វគ្គកុមារ។ វគ្គទាំងអស់នេះត្រូវបានដឹកនាំដោយគ្រូជំនួយជាជនជាតិខ្មែរ នៅក្នុងប្រទេស និង មកពីអឺរ៉ុប និង សហរដ្ឋអាមេរិក ព្រមទាំងពេលខ្លះមានគ្រូជាតិបរទេសផងដែរ។
- ចូលទម្រង់បែបបទពាក្យសុំដោយការចុច ស្នើសុំ សម្រាប់វគ្គសិក្សាដែលចង់បាន។ សិស្សចាស់នឹងទទួលជម្រើសឲ្យបម្រើធម៌។
- សូមអានដោយយកចិត្តទុកដាក់នូវសេចក្តីណែនាំអំពីបច្ចេកទេស និង ច្បាប់វិន័យ ដែលអ្នកនឹងត្រូវបានស្នើសុំឲ្យគោរពតាម ក្នុងអំឡុងពេលនៃវគ្គសិក្សារបស់អ្នក។
- សូមបំពេញគ្រប់ផ្នែកទាំងអស់នៃទម្រង់បែបបទពាក្យសុំនេះឲ្យបានពេញលេញទាំងស្រុង ហើយប្រគល់វា។ អ្នកត្រូវការពាក្យសុំមួយដើម្បីចុះបញ្ជីសម្រាប់គ្រប់វគ្គសិក្សាទាំងអស់។
- សូមរង់ចាំការជូនដំណឹង។ ការឆ្លើយតបទាំងអស់នឹងធ្វើឡើងតាមអ៊ីមែល បើអ្នកផ្តល់អាសយដ្ឋានអ៊ីមែលក្នុងពាក្យសុំរបស់អ្នក។ ដោយសារចំនួននៃពាក្យសុំមានច្រើន វាអាចត្រូវការពេលដល់ទៅពីរសប្តាហ៍ មុនពេលទទួលការជូនដំណឹង។
- បើពាក្យសុំរបស់អ្នកត្រូវបានយល់ព្រមទទួល នោះយើងតម្រូវឲ្យអ្នកបញ្ជាក់ថា អ្នកនឹងចូលរួម ដើម្បីធានាឲ្យមានកន្លែងរបស់អ្នកក្នុងវគ្គសិក្សា។
ធម្មកម្ពុជា
អាសយដ្ឋាន៖ ភូមិរលួស, ផ្លូវជាតិលេខ ៧១, កំពង់ចាម, កម្ពុជា
ទូរសព្ទ៖ ០៧៧ ២៣៣ ៧៤៧ / ០៨១ ២៣៣ ៧៤៧
អ៊ីមែល៖ [email protected]
ការិយាល័យកណ្ដាលនៅភ្នំពេញនៃអង្គការវិបស្សនាកម្ពុជា (អ.វ.ក) (សម្រាប់ថ្ងៃអាទិត្យប៉ុណ្ណោះ)
អាសយដ្ឋាន៖ ផ្ទះលេខ ៦៨-៧០, ផ្លូវលេខ ១៣, បុរីពិភពថ្មីចំការដូង, សង្កាត់ដង្កោ, ខណ្ឌដង្កោ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
លេខទូរសព្ទទំនាក់ទំនង៖ ០៩២ ៨០៣ ៤០៦
អ៊ីមែល៖ [email protected]
វិបសៃ៖ www.kh.dhamma.org
សូមមើលមតិសម្រាប់សេចក្តីណែនាំពិសេសចំពោះព្រឹត្តិការណ៍នានាក្នុងផ្នែកនេះ។
ចូលរួម / បម្រើ | កាលបរិច្ឆេទ | ប្រភេទវគ្គសិក្សា | ស្ថានភាព | ទីកន្លែង | មតិ |
---|---|---|---|---|---|
09 តុលា - 20 តុលា | វគ្គសិក្សា 10 ថ្ងៃ | បានបញ្ចប់ | Roluos Village | ||
ស្នើសុំ | 05 វិច្ឆិកា - 16 វិច្ឆិកា | វគ្គសិក្សា 10 ថ្ងៃ | បើក | Roluos Village |
សម្គាល់៖ កាលបរិច្ឆេទថ្មី! |
ស្នើសុំ | 20 វិច្ឆិកា - 01 ធ្នូ | វគ្គសិក្សា 10 ថ្ងៃ | បើក | Roluos Village | |
ស្នើសុំ | 11 ធ្នូ - 22 ធ្នូ | វគ្គសិក្សា 10 ថ្ងៃ | បើក | Roluos Village | |
22 ធ្នូ | សន្និបាតប្រចាំឆ្នាំ | បើក | Roluos Village |
សូមមើលមតិសម្រាប់សេចក្តីណែនាំពិសេសចំពោះព្រឹត្តិការណ៍នានាក្នុងផ្នែកនេះ។
ទម្រង់បែបបទពាក្យសុំលើបណ្តាញអ៊ីនធឺណិតអ៊ិនគ្រីបព័ត៌មានរបស់អ្នក មុនពេលវាត្រូវបានផ្ញើចេញពីកុំព្យូទ័ររបស់អ្នកទៅសឺវើកម្មវិធីរបស់យើង។ ទោះជាយ៉ាងនេះក្តី វាអាចមិនមានសន្តិសុខទាំងស្រុងឡើយ សូម្បីតែបានប្រើអ៊ិនគ្រីបសិនក៏ដោយ។ បើអ្នកព្រួយបារម្ភអំពីលទ្ធភាពមានហានិភ័យលើសន្តិសុខនៃព័ត៌មានសម្ងាត់របស់អ្នក ខណៈពេលវាស្ថិតនៅលើអ៊ីនធឺណិត ចូរកុំប្រើទម្រង់បែបបទនេះ ហើយជំនួសនេះ សូម ទាញយក ពាក្យសុំមួយមកបំពេញ។ បោះពុម្ព ហើយបំពេញពាក្យសុំនោះ។ រួចហើយសូមផ្ញើទម្រង់បែបបទនេះទៅអ្នករៀបចំវគ្គសិក្សា។ តាមរយៈការផ្ញើទូរសារ ឬ ផ្ញើតាមប្រៃសណីយ៍នូវទម្រង់បែបបទនៃពាក្យសុំរបស់អ្នក វាអាចពន្យាពេលដំណើរការចុះបញ្ជីពីមួយទៅពីរសប្តាហ៍។
ដើម្បីចូលមើលវិបសៃតាមតំបន់របស់សិស្សចាស់ សូមចុច http://kamboja.dhamma.org/os។ អ្នកនឹងត្រូវការ ឈ្មោះអ្នកប្រើប្រាស់ និង ពាក្យសម្ងាត់ ដើម្បីចូលមើលទំព័រទាំងនេះ។
សំណួរនានាអាចសួរបានដោយការផ្ញើអ៊ីមែលទៅ៖ [email protected]
វគ្គសិក្សាទាំងអស់ត្រូវបានដំណើរការឡើងដោយផ្អែកលើការបរិច្ចាគទាន។ ចំណាយទាំងអស់ត្រូវបានបំពេញដោយការបរិច្ចាគទានពីអ្នកដែលបានបញ្ចប់វគ្គសិក្សា និង បានទទួលប្រយោជន៍ពីវិបស្សនា ហើយមានបំណងចង់ឲ្យអ្នកដទៃទទួលប្រយោជន៍ដូចពួកគេដែរ។ ទាំងគ្រូ និង គ្រូជំនួយមិនបានទទួលលាភការអ្វីឡើយ; ពួកគេ និង អ្នកដែលបម្រើក្នុងវគ្គសិក្សាគឺស្ម័គ្រចិត្តចំណាយពេលរបស់ពួកគេ។ ដូច្នេះវិបស្សនាគឺផ្តល់ជូនដោយឥតគិតថ្លៃ ពោលគឺគ្មានការធ្វើជំនួញអ្វីទាំងអស់។
សិស្សចាស់ គឺជាអ្នកដែលបានបញ្ចប់វគ្គសិក្សាវិបស្សនាកម្មដ្ឋាន 10 ថ្ងៃ ជាមួយលោក ស.ន. ហ្គោឥនកា ឬ គ្រូជំនួយរបស់លោក។ សិស្សចាស់មានឱកាសដើម្បីផ្តល់ការបម្រើធម៌នៅក្នុងវគ្គសិក្សាដែលបានរាយខាងលើ។
វគ្គសិក្សាពីរភាសា គឺជាវគ្គសិក្សាដែលបង្រៀនជាពីរភាសា។ សិស្សទាំងអស់នឹងបានស្តាប់បទបញ្ជាអំពីការចម្រើនកម្មដ្ឋានប្រចាំថ្ងៃ ជាភាសាទាំងពីរ។ ធម្មទេសនាពេលល្ងាចនឹងធ្វើឡើងដាច់ពីគ្នា។
វគ្គសិក្សាកម្មដ្ឋានធ្វើឡើងទាំងនៅក្នុងមជ្ឈមណ្ឌល និង នៅក្នុងកន្លែងមិនមែនមជ្ឈមណ្ឌល។ មជ្ឈមណ្ឌលកម្មដ្ឋានគឺជាកន្លែងដែលបានបម្រុងសម្រាប់ធ្វើវគ្គសិក្សាជាប្រចាំ ពេញមួយឆ្នាំ។ មុនពេលមជ្ឈមណ្ឌលកម្មដ្ឋានក្នុងប្រពៃណីនេះត្រូវបានបង្កើតឡើង វគ្គសិក្សាទាំងអស់ត្រូវបានធ្វើឡើងនៅកន្លែងបណ្តោះអាសន្ន ដូចជាកន្លែងបោះជំរំ, មជ្ឈមណ្ឌលសាសនា, ព្រះវិហារគ្រិស្ត និង ទីកន្លែងស្រដៀងនេះ។ សព្វថ្ងៃនេះ ក្នុងតំបន់ដែលមិនទាន់មានមជ្ឈមណ្ឌលនៅឡើយ ប៉ុន្តែមានសិស្សចាស់ធ្លាប់ចូលរួមវគ្គសិក្សាវិបស្សនារស់នៅ វគ្គសិក្សា 10 ថ្ងៃ ត្រូវបានធ្វើឡើងក្នុងទីកន្លែងមិនមែនមជ្ឈមណ្ឌល។
វគ្គសិក្សា 10 ថ្ងៃ គឺជាវគ្គសិក្សាមូលដ្ឋានដំបូងនៃវិបស្សនាកម្មដ្ឋាន ដែលក្នុងអំឡុងពេលនេះ បច្ចេកទេសវិបស្សនាត្រូវបានបង្រៀនមួយជំហានម្តងៗ ជារៀងរាល់ថ្ងៃ។ វគ្គសិក្សានេះចាប់ផ្តើមបន្ទាប់ពីអំឡុងពេលចុះឈ្មោះនៅម៉ោង 2-4 រសៀល និង ការណែនាំអំពីវគ្គសិក្សា បន្ទាប់មកជាការចម្រើនកម្មដ្ឋាន 10 ថ្ងៃពេញ ហើយចប់នៅព្រឹកថ្ងៃទី 11 វេលាម៉ោង 7 និង 30 នាទីព្រឹក។