Wheel of Dhamma

Bodhi Leaf

 
Bleaf 90x98
ធម្មកម្ពុជា, Roluos Village, កំពង់ចាម, កម្ពុជា
ទីកន្លែង​នៃ​មជ្ឈមណ្ឌល: វិបសៃ | ផែនទី
** លុះត្រាតែ​បាន​កត់សម្គាល់​ផ្សេង​ពី​នេះ បទបញ្ជា​នៃ​វគ្គសិក្សា​នឹង​ផ្តល់​ជូន​ជា​ភាសា​ខាងក្រោម: អង់គ្លេស / ខ្មែរ

«ធម្មកម្ពុជា» ដែល​មាន​ន័យថា ​«ធម៌​នៅ​កម្ពុជា» ស្ថិត​ក្នុង​ភូមិរលួស ឃុំ​ត្រពាំងព្រះ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ព្រះរាជាណាចក្រ​កម្ពុជា។ មជ្ឈមណ្ឌល​នេះ​ស្ថិត​ក្នុង​ជនបទ​ដែល​មាន​ចម្ងាយ​ប្រមាណ ១១២គ.ម ពី​រាជធានី​ភ្នំពេញ ឬ ប្រហែល ២០គ.ម ភាគពាយព្យ​ក្រុង​កំពង់ចាម។ មជ្ឈមណ្ឌល​ធម្មកម្ពុជា បានបើកដំណើរការនៅក្នុងឆ្នាំ ២០១៥ បច្ចុប្បន្ន មណ្ឌលអាចទទួលសិស្សបានចំនួន ១២៥ នាក់ ក្នុងមួយវគ្គធម្មសិក្សា។

សព្វថ្ងៃ ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលបើកវគ្គសិក្សា ១០ថ្ងៃ និង វគ្គកុមារ។ វគ្គ​ទាំងអស់​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​គ្រូជំនួយ​ជា​ជនជាតិ​ខ្មែរ នៅក្នុង​ប្រទេស និង មក​ពី​អឺរ៉ុប និង សហរដ្ឋ​អាមេរិក ព្រមទាំង​ពេលខ្លះ​មាន​គ្រូ​ជាតិ​បរទេស​ផងដែរ។

សិស្ស​អាច​ស្នើសុំចូលរួមវគ្គសិក្សា​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​ពេល​តែមួយ​នៅក្នុងប្រទេស​កម្ពុជា ដោយ​មិន​គិត​ពី​ទីកន្លែង​នៃ​មជ្ឈមណ្ឌល ឬ ស្ថានភាព​នៃ​បញ្ជី​រង់ចាំ។
 
វគ្គសិក្សា 10 ថ្ងៃ & វគ្គសិក្សា​សម្រាប់​មនុស្ស​ពេញវ័យ​ផ្សេងទៀត
វគ្គសិក្សា 10 ថ្ងៃ​ទាំងអស់ ចាប់ផ្តើម​នៅពេល​ព្រលប់​នៃ​ថ្ងៃ​ដំបូង និង ចប់​នៅពេល​ព្រឹក​ព្រលឹម​នៃ​ថ្ងៃ​ចុងក្រោយ។
សូមមើល​មតិ​សម្រាប់​សេចក្តីណែនាំ​ពិសេស​ចំពោះ​ព្រឹត្តិការណ៍​នានា​ក្នុង​ផ្នែក​នេះ។
មិន​ទាន់​មាន​វគ្គសិក្សា​ដែល​បាន​គ្រោង​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​ឡើយ។
 
វគ្គសិក្សា​ក្មេងជំទង់ និង កុមារ
វគ្គសិក្សា​សម្រាប់​មនុស្ស​វ័យ​ក្មេង។
សូមមើល​មតិ​សម្រាប់​សេចក្តីណែនាំ​ពិសេស​ចំពោះ​ព្រឹត្តិការណ៍​នានា​ក្នុង​ផ្នែក​នេះ។
មិន​ទាន់​មាន​វគ្គសិក្សា​ដែល​បាន​គ្រោង​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​ឡើយ។
 
 

ទម្រង់​បែបបទ​ពាក្យ​សុំ​លើ​បណ្តាញ​អ៊ីនធឺណិត​អ៊ិនគ្រីប​ព័ត៌មាន​របស់​អ្នក មុន​ពេល​វា​ត្រូវ​បាន​ផ្ញើ​ចេញ​ពី​កុំព្យូទ័រ​របស់​អ្នក​ទៅ​សឺវើ​កម្មវិធី​របស់​យើង។ ទោះ​ជា​យ៉ាង​នេះ​ក្តី វា​អាច​មិន​មាន​សន្តិសុខ​ទាំងស្រុង​ឡើយ សូម្បី​តែ​បាន​ប្រើ​អ៊ិនគ្រីបសិន​ក៏​ដោយ។ បើ​អ្នក​ព្រួយ​បារម្ភ​អំពី​លទ្ធភាព​មាន​ហានិភ័យ​លើ​សន្តិសុខ​នៃ​ព័ត៌មាន​សម្ងាត់​របស់​អ្នក ខណៈពេល​វា​ស្ថិត​នៅ​លើ​អ៊ីនធឺណិត ចូរ​កុំ​ប្រើ​ទម្រង់​បែបបទ​នេះ ហើយ​ជំនួស​នេះ សូម ទាញយក ពាក្យសុំ​មួយ​មក​បំពេញ។ បោះពុម្ព ហើយ​បំពេញ​ពាក្យសុំ​នោះ។ រួច​ហើយ​សូម​ផ្ញើ​ទម្រង់​បែបបទ​នេះ​ទៅ​អ្នករៀបចំ​វគ្គសិក្សា។ តាមរយៈ​ការផ្ញើ​ទូរសារ ឬ ផ្ញើ​តាម​ប្រៃសណីយ៍​នូវ​ទម្រង់​បែបបទ​នៃ​ពាក្យសុំ​របស់​អ្នក វា​អាច​ពន្យាពេល​ដំណើរការ​ចុះបញ្ជី​ពី​មួយ​ទៅ​ពីរ​សប្តាហ៍។


ដើម្បី​ចូលមើល​វិបសៃ​តាម​តំបន់​របស់​សិស្ស​ចាស់ សូម​ចុច http://kamboja.dhamma.org/os។ អ្នក​នឹង​ត្រូវការ ឈ្មោះ​អ្នកប្រើប្រាស់ និង ពាក្យសម្ងាត់ ដើម្បី​ចូលមើល​ទំព័រ​ទាំងនេះ។

សំណួរ​នានា​អាច​សួរ​បាន​ដោយ​ការផ្ញើ​អ៊ីមែល​ទៅ៖ info@kamboja.dhamma.org

វគ្គសិក្សា​ទាំងអស់​ត្រូវ​បាន​ដំណើរការ​ឡើង​ដោយ​ផ្អែក​លើ​ការបរិច្ចាគ​ទាន។ ចំណាយ​ទាំងអស់​ត្រូវ​បាន​បំពេញ​ដោយ​ការបរិច្ចាគ​ទាន​ពី​អ្នក​ដែល​បាន​បញ្ចប់​វគ្គសិក្សា និង បាន​ទទួល​ប្រយោជន៍​ពី​វិបស្សនា ហើយ​មាន​បំណង​ចង់​ឲ្យ​អ្នកដទៃ​ទទួល​ប្រយោជន៍​ដូច​ពួកគេ​ដែរ។ ទាំង​គ្រូ និង គ្រូជំនួយ​មិន​បាន​ទទួល​លាភការ​អ្វី​ឡើយ; ពួកគេ និង អ្នក​ដែល​បម្រើ​ក្នុង​វគ្គសិក្សា​គឺ​ស្ម័គ្រចិត្ត​ចំណាយ​ពេល​របស់​ពួកគេ។ ដូច្នេះ​វិបស្សនា​គឺ​ផ្តល់​ជូន​ដោយ​ឥតគិតថ្លៃ ពោលគឺ​គ្មាន​ការធ្វើ​ជំនួញ​អ្វី​ទាំងអស់។

សិស្ស​ចាស់ គឺ​ជា​អ្នក​ដែល​បាន​បញ្ចប់​វគ្គសិក្សា​វិបស្សនា​កម្មដ្ឋាន 10 ថ្ងៃ ជាមួយ​លោក ស.ន. ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។ សិស្ស​ចាស់​មាន​ឱកាស​ដើម្បី​ផ្តល់​ការបម្រើ​ធម៌​នៅ​ក្នុង​វគ្គសិក្សា​ដែល​បាន​រាយ​ខាងលើ។

វគ្គសិក្សា​ពីរ​ភាសា គឺ​ជា​វគ្គសិក្សា​ដែល​បង្រៀន​ជា​ពីរ​ភាសា។ សិស្ស​ទាំងអស់​នឹង​បាន​ស្តាប់​បទបញ្ជា​អំពី​ការចម្រើន​កម្មដ្ឋាន​ប្រចាំ​ថ្ងៃ ជា​ភាសា​ទាំងពីរ។ ធម្មទេសនា​ពេល​ល្ងាច​នឹង​ធ្វើ​ឡើង​ដាច់​ពី​គ្នា។

វគ្គសិក្សា​កម្មដ្ឋាន​ធ្វើ​ឡើង​ទាំង​នៅ​ក្នុង​មជ្ឈមណ្ឌល និង នៅក្នុង​កន្លែង​មិនមែន​មជ្ឈមណ្ឌល។ មជ្ឈមណ្ឌល​កម្មដ្ឋាន​គឺ​ជា​កន្លែង​ដែល​បាន​បម្រុង​សម្រាប់​ធ្វើ​វគ្គសិក្សា​ជា​ប្រចាំ ពេញ​មួយ​ឆ្នាំ។ មុនពេល​មជ្ឈមណ្ឌល​កម្មដ្ឋាន​ក្នុង​ប្រពៃណី​នេះ​ត្រូវ​បាន​បង្កើត​ឡើង វគ្គសិក្សា​ទាំងអស់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​កន្លែង​បណ្តោះអាសន្ន ដូចជា​កន្លែង​បោះជំរំ, មជ្ឈមណ្ឌល​សាសនា, ព្រះវិហារគ្រិស្ត និង ទីកន្លែង​ស្រដៀង​នេះ។ សព្វថ្ងៃ​នេះ ក្នុង​តំបន់​ដែល​មិន​ទាន់​មាន​មជ្ឈមណ្ឌល​នៅ​ឡើយ ប៉ុន្តែ​មាន​សិស្ស​ចាស់​ធ្លាប់​ចូលរួម​វគ្គសិក្សា​វិបស្សនា​រស់នៅ វគ្គសិក្សា 10 ថ្ងៃ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទីកន្លែង​មិនមែន​មជ្ឈមណ្ឌល។