សូមស្វាគមន៍

វិបស្សនា ដែល​មាន​ន័យ​ថា ឃើញ​របស់​ផង​ទាំងពួង​តាម​ភាពពិត គឺ​ជា​បច្ចេកទេស​កម្មដ្ឋាន​ដ៏​ចំណាស់​បំផុត​មួយ​របស់​ប្រទេស​ឥណ្ឌា។ បច្ចេកទេស​នេះ​ត្រូវ​បាន​បង្រៀន​នៅ​ប្រទេស​ឥណ្ឌា​ជាង 2500 ឆ្នាំ​មុន ដែល​ជា​វិធី​ព្យាបាល​សាកល​ចំពោះ​ជំងឺ​សាកល ពោល​គឺ​ជា សិល្ប៍សាស្ត្រ​នៃ​ការរស់នៅ។ ចំពោះ​អ្នក​ដែល​មិន​ដឹង​ថា​អ្វី​ជា​វិបស្សនា​កម្មដ្ឋាន ពួកគេ​អាច​ទទួល​បាន​នូវ​សេចក្តី​ណែនាំ​អំពី​វិបស្សនា ដោយ​លោក ហ្គោឥនកា និង វីដេអូ​ដែល​ពាក់ព័ន្ធ ព្រមទាំង សំណួរ & ចម្លើយ អំពី​វិបស្សនា។

វគ្គសិក្សា

បច្ចេកទេស​វិបស្សនា​កម្មដ្ឋាន​ត្រូវ​បាន​បង្រៀន​ក្នុង​វគ្គសិក្សា 10 ថ្ងៃ ដែល​សិស្ស​នឹង​រៀន​អំពី​មូលដ្ឋាន​គ្រឹះ​នៃ​វិធីសាស្ត្រ​នេះ ព្រមទាំង​អាច​អនុវត្ត​គ្រប់គ្រាន់​ដើម្បី​ពិសោធ​អំពី​លទ្ធផល​ដ៏​មាន​ប្រយោជន៍​នៃ​បច្ចេកទេស​នេះ។ ទាំង​វគ្គសិក្សា ទាំង​ម្ហូបអាហារ ព្រមទាំង​ការស្នាក់នៅ មិន​គិត​ថ្លៃ​អ្វី​ឡើយ។ ការចំណាយ​ទាំងអស់​គឺ​ជា​ការបរិច្ចាគ​ទាន​ពី​សិស្ស​ចាស់​ដែល​បាន​បញ្ចប់​វគ្គសិក្សា​មួយ និង បាន​ទទួល​ផល​ប្រយោជន៍​ពី​វិបស្សនា ព្រមទាំង​មាន​បំណង​ចង់​ផ្តល់​ជូន​អ្នកដទៃ​នូវ​ឱកាស​ដើម្បី​ទទួល​ផល​ប្រយោជន៍​នេះ​ផងដែរ។

ទីកន្លែង

វគ្គសិក្សា​នានា​ធ្វើ​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្មដ្ឋាន​ជាច្រើន និង នៅ​ទីកន្លែង​ជួល​ក្រៅ​មជ្ឈមណ្ឌល។ ទីកន្លែង​នីមួយៗ​មាន​កាលបរិច្ឆេទ​វគ្គសិក្សា​ផ្ទាល់ខ្លួន។ ក្នុង​ករណី​ជា​ច្រើន ពាក្យសុំ​ចូលរួម​វគ្គសិក្សា​ទាំងនេះ​អាច​ធ្វើ​ឡើង​តាម​បណ្ដាញ​អ៊ីនធឺណិត លើ​វិបសៃ​នេះ។ មជ្ឈមណ្ឌល​ជា​ច្រើន​មាន​នៅ​ក្នុង​ប្រទេស ឥណ្ឌា និង កន្លែង​ផ្សេងទៀត​នៅ អាស៊ី/ផាស៊ីហ្វិក; មជ្ឈមណ្ឌល 10 នៅ អាមេរិក​ខាងជើង; មជ្ឈមណ្ឌល 3 នៅ អាមេរិក​ឡាទីន; មជ្ឈមណ្ឌល 8 នៅ អឺរ៉ុប; មជ្ឈមណ្ឌល 7 នៅ អូស្ត្រាលី/​ណូវែលសេឡង់; មជ្ឈមណ្ឌល 1 នៅ មជ្ឈឹមបូព៌ា និង មជ្ឈមណ្ឌល 1 នៅ អាហ្វ្រិក។ វគ្គសិក្សា 10 ថ្ងៃ ក្រៅ​មជ្ឈមណ្ឌល ជា​ញឹកញាប់​ធ្វើ​ឡើង​នៅ​ទីកន្លែង​ជាច្រើន​តាម​ការរៀបចំ​ដោយ​សិស្ស​វិបស្សនា​ក្នុង​ស្រុក នៅ​តំបន់​ទាំងនោះ។ អ្នក​អាច​ទទួល បញ្ជី​រាយ​តាម​លំដាប់​អក្សរ​ក្រម នៃ​ទីកន្លែង​វគ្គសិក្សា​ទូទាំង​ពិភពលោក ព្រមទាំង​រូប​តំណ​ភូមិសាស្ត្រ​នៃ​ទីកន្លែង​វគ្គសិក្សា ទូទាំង​ពិភពលោក និង នៅ​ក្នុង​ប្រទេស ឥណ្ឌា និង នេប៉ាល់

វគ្គសិក្សា​ពិសេស និង ធនធាន

វគ្គសិក្សា​វិបស្សនា​កម្មដ្ឋាន​ក៏​កំពុង​ធ្វើ​ឡើង​នៅ​ក្នុង ពន្ធនាគារ ផងដែរ។ វគ្គសិក្សា​វិបស្សនា​ពិសេស 10 ថ្ងៃ សម្រាប់​អ្នកជំនួញ​ធំៗ និង មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ក៏​ធ្វើ​ឡើង​ជា​ពិសេស​តាម​ពេល​កំណត់​នៅ​មជ្ឈមណ្ឌល​ជាច្រើន​ជុំ​វិញ​ពិភពលោក​ផងដែរ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល វិបសៃ​វគ្គសិក្សា​សម្រាប់​នាយក​ប្រតិបត្តិ។ ព័ត៌មាន​អំពី​វិបស្សនា​កម្មដ្ឋាន​ក៏​មាន​ជា​ភាសា​ផ្សេងទៀត​ផងដែរ។ ចុច​លើ​រូប​ផែនដី​នៅ​ផ្នែកស្ដាំ​ខាងលើ​នៃ​ទំព័រ ដើម្បី​ជ្រើស​ភាសា​មួយ។