វិបស្សនា
បង្រៀនដោយលោក ស.ន. ហ្គោឥនកា
កម្មដ្ឋាន
តាមប្រពៃណីរបស់លោក សាយាគ្យី អ៊ូបាឃិន
អានាបាណស្សតិបឋម - សេចក្ដីណែនាំដោយលោក ស.ន ហ្គោឥនកា
មគ្គទេសក៍ណែនាំ
- ការបដិបត្តិអានាបាណស្សតិបឋម គួរធ្វើឡើងនៅក្នុងសាល ឬ បន្ទប់ស្ងប់ស្ងាត់ ដែលសមស្របសម្រាប់ការចម្រើនកម្មដ្ឋាន
- អ្នកចូលរួមត្រូវតែស្ដាប់ការណែនាំ ហើយបដិបត្តិដោយយកចិត្តទុកដាក់។ អ្នកបដិបត្តិត្រូវអង្គុយបញ្ឈរខ្នងឲ្យត្រង់ ហើយត្រូវរក្សាអរិយស្ងាត់ទាំងស្រុងក្នុងអំឡុងពេលបដិបត្តិទាំងមូល
- ទោះបុគ្គលដែលជាអ្នករៀបចំ ឬក៏នរណាម្នាក់ផ្សេងទៀតក៏ដោយ មិនត្រូវផ្ដល់សេចក្ដីណែនាំអ្វីផ្សេងទៀតឡើយ ទោះជាដោយផ្ទាល់ ឬក៏តាមការថតទុកក្ដី ពោលគឺមានតែសេចក្ដីណែនាំដែលបានថតទុករបស់លោក ស.ន. ហ្គោឥនកា ប៉ុណ្ណោះ ដែលអាចផ្ដល់ជូនបាន។
- គ្មានការគិតប្រាក់អ្វីទាំងអស់ចំពោះការចូលរួមបដិបត្តិអានាបាណស្សតិបឋមនេះ
សម្គាល់៖ អ្នកចូលរួមបដិបត្តិអានាបាណស្សតិបឋមនេះនឹងមិនត្រូវបានចាត់ទុកថាជា "សិស្សចាស់" នៅក្នុងប្រពៃណីនេះឡើយ។ ពួកគេមិនអាចចូលរួមនៅក្នុងកម្មវិធីផ្សេងទៀតដែលបានកំណត់ថា "សម្រាប់សិស្សចាស់ប៉ុណ្ណោះ" ឡើយ។