វិបស្សនា
បង្រៀនដោយលោក ស.ន. ហ្គោឥនកា
កម្មដ្ឋាន
តាមប្រពៃណីរបស់លោក សាយាគ្យី អ៊ូបាឃិន
សាររបស់លោក ហ្គោឥនកា អំពីតម្លៃនៃការបម្រើធម៌
ដោយការបម្រើ ឣ្នករៀនរបៀបឣនុវត្តធម៌នៅក្នុងការរស់នៅរាល់ថ្ងៃ។ ទីបំផុត ធម៌មិនមែនសម្រាប់ឲ្យឣ្នករត់គេចចេញពីការទទួលខុសត្រូវរាល់ថ្ងៃឡើយ។ ដោយបានរៀនប្រព្រឹត្តតាមធម៌ក្នុងការទាក់ទងជាមួយសិស្ស និង ស្ថានភាពក្នុងលោកដែលមានព្រំដែនកម្រិតត្រឹមតែក្នុងវគ្គសិក្សា ឬ ក្នុងមជ្ឈមណ្ឌលចម្រើនធម៌មួយ ឣ្នកហាត់រៀនបដិបត្តិដូចគ្នានឹង នៅក្នុងលោកខាងក្រៅដែរ។ ទោះបីមានឣ្វីដែលមិនចូលចិត្ត ចេះតែកើតឡើងក៏ដោយ ឣ្នកបដិបត្តិដោយសាកល្បងរក្សាលំនឹងចិត្ត ហើយបង្កបង្កើតមេត្តា និង ករុណាតបវិញ។ នេះគឺជាមេរៀនដែលឣ្នកសាកល្បងរៀននៅទីនេះ។ ឣ្នកជាសិស្សដូចគ្នានឹងឣ្នកដែលធ្វើវគ្គសិក្សាដែរ។
ចូរបន្តការរៀនដោយសុភាពក្នុងពេលដែលឣ្នកបម្រើឣ្នកដទៃ។ ចូរគិតជានិច្ចថា “ខ្ញុំនៅទីនេះដើម្បីហាត់រៀនបម្រើឣ្នកដទៃ ដោយមិនចង់បានឣ្វីត្រឡប់មកវិញឡើយ។ ខ្ញុំធ្វើការដើម្បីឲ្យឣ្នកដទៃឣាចបានទទួលប្រយោជន៍ពីធម៌។ សូមឲ្យខ្ញុំជួយឣ្នកទាំងនោះ ដោយផ្តល់ឲ្យគេនូវគំរូល្អមួយ ហើយដោយហេតុនេះ ខ្ញុំក៏បានជួយខ្លួនខ្ញុំផងដែរ”។
សូមឲ្យឣ្នកបម្រើធម៌ទាំងឣស់គ្នាបានតាំងស៊ប់ក្នុងធម៌កាន់តែខ្លាំងឡើងៗ។ សូមឲ្យឣ្នករៀនពង្រីកសេចក្តីសន្តោសប្រោសប្រណី, មេត្តា និង ករុណាចំពោះឣ្នកដទៃ។ សូមឲ្យឣ្នកទាំងឣស់គ្នាចេះតែបន្តរីកចម្រើននៅលើមាគ៌ាធម៌ និង ទទួលនូវសុខសន្តិភាពពិតប្រាកដ សុខដុមរមនាពិតប្រាកដ, សុភមង្គលពិតប្រាកដ។
ស.ន. ហ្គោឥនកា